This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, August 7, 2015

ផ្សាយ ថ្ងៃទី24  ខែMay  ឆ្នាំ2014  ម៉ោង​ 11:06 នាទី

​សេដ្ឋកិច្ចវិទូ​ទាំង​ ១០​រូប​ដែល​មាន​​ឥទ្ធិពល​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សាកលលោក

លោក​ អាដាំ ស្មីត​​ កើត​នៅ​ក្នុង​ឆ្នាំ​១៧២៣ និង​​​ទទួល​អនិច្ចកម្ម​​ក្នុង​ឆ្នាំ​១៧៩០ប្រភព៖​ ​whatiseconomics​
ប្រិយមិត្ត ​ពិត​ជា​ធ្លាប់​ស្គាល់​​អ្នក​សេដ្ឋកិច្ច​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នៅ​​ក្នុង ​សតវត្ស​ទី​២១​នេះ។ ទោះបី​ជា​យ៉ាង​នេះ​ក្តី រយៈកាល​កន្លង​ទៅ​នេះ ប្រិយមិត្ត​​ប្រហែល​ជា​មិន​ធ្លាប់​ស្គាល់​​​សេដ្ឋកិច្ច​វិទូ​ជា​ច្រើន​រូប​ ទៀត​​ដែល​បាន​​ទទួល​មរណភាព​ ហើយ​កេរ្តិ៍ឈ្មោះ​របស់​គាត់​នៅ​តែ​ដក់ជាប់​​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ ជាតិ​ដែល​​គេ​ទទួល​​ស្គាល់​ថា ​មាន​ឥទ្ធិពល​បំផុត​​ក្នុង​កិច្ចការ​​សេដ្ឋកិច្ច​​របស់​ពិភពលោក។ តើ​អ្នក​សេដ្ឋកិច្ច​ទាំង​នោះ​មាន​ឈ្មោះ​អ្វី​ខ្លះ?

​

១០) លោក John Locke

កើត​នៅ​ក្នុង​ឆ្នាំ​១៦៣២ និង​ស្លាប់​ទៅវិញ​​នៅ​ក្នុង​ឆ្នាំ​១៧០៤ ​លោក​ ​John Locke គឺ​ជា​ទស្សនវិទូ​ដ៏​​មាន​ឥទ្ធិពល និង​​ល្បីល្បាញ​មួយ​រូប​​របស់​អង់គ្លេស និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​​សេដ្ឋកិច្ចវិទូ​មួយ​រូប​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​បង្កើត​ ​ទ្រព្យសម្បត្តិ​ឯកជន​ ​(Private Property)​ ​ឡើង​​សម្រាប់​ពិភពលោក​ទាំង​មូល។

៩) លោក David Ricardo

លោក David Ricardo ​​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៧៧២ និង​ស្លាប់​ទៅវិញ​នៅ​ក្នុង​ឆ្នាំ​១៨២៣។ គាត់​​គឺ​ជា​​​អ្នកសេដ្ឋកិច្ច​នយោបាយ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​​របស់​ អង់គ្លេស​​ ដែល​បាន​​បង្កើត​ទ្រឹស្ដី​សំខាន់ៗ​​អំពី​ការ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី (Free Trade) ​និង​ការ​​បង្កើត​ឡើង​ដំបូង​នូវ​​របប​មូលធននិយម (Capitalism)​ នៅ​លើ​សាកលលោក។​

៨) លោក Irving Fisher

កំពូល​អ្នកសេដ្ឋកិច្ច​អាមេរិក​លោក​ Irving Fisher បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៦៧ និង​ស្លាប់​ទៅវិញ​នៅ​ក្នុង​ឆ្នាំ​១៩៤៧។ គាត់​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សេដ្ឋកិច្ចវិទូ​ដ៏​ល្បីល្បាញ​ជា​ពិសេស​នៅ​ក្នុង​សតវត្ស​ទី​២០ ដែល​បាន​​បង្ហាញ​ទ្រឹស្ដី​សំខាន់ៗ​ជុំវិញ​អតិផរណា ​​ប្រាក់​បំណុល (Debt Deflation) និង​ ​គោលនយោបាយ​​​សេដ្ឋកិច្ច ​​(Economic Policy) ​ជា​ច្រើន​ទៀត។

​​

៧) លោក Joseph Schumpeter

មិន​ខុស​ពី​លោក Irving Fisher លោក Joseph Schumpeter គឺ​ជា​សេដ្ឋកិច្ចវិទូ​​​ជនជាតិ​អូទ្រីស​កូនកាត់​អាមេរិក​ដ៏​មាន​ឥទ្ធិពល​នៅ​ ក្នុង​សតវត្ស​ទី​២០។ កើត​នៅ​ក្នុង​ឆ្នាំ​១៨៨៣ និង​​​​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៥០ លោក Joseph បាន​បង្កើត​គោលការណ៍​​ពិសេស​សម្រាប់​ជំនួញ​ពាណិជ្ជកម្ម​​ដូច​ជា​ វដ្ត​​ពាណិជ្ជកម្ម (Business Cycles) ជា​ដើម។

៦​) ​លោក Friedrich A. Hayek

បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៩៩ និង ​​បាន​ស្លាប់​​នៅ​ក្នុង​ឆ្នាំ ១៩៩២។ ​លោក Friedrich A. Hayek មាន​ដើម​កំណើត​​ជា​ជន​ជាតិ​អូទ្រីស​ ​ដែល​​​ជា​​សេដ្ឋកិច្ចវិទូ​​ដ៏​ល្បីល្បាញ​ម្នាក់​ទៀត​ដែល​បាន​​​យក​គោលការណ៍ ​​ប្រជាធិបតេយ្យ (Democracy) និង​ទីផ្សារ​សេរី (Free Markets)​ ​ជា​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​ ប្រឆាំង​ទៅ​នឹង​​អ្នក​សង្គម​និយម (Socialist) នៅ​​អំឡុង​​ពាក់​កណ្តាល​សតវត្ស​ទី​២០។​​​​​

៥) លោក Alan Greenspan

​លោក​ Alan Greenspan គឺ​ជា​​សេដ្ឋកិច្ចវិទូ​ដ៏​ល្បីល្បាញ​មួយ​រូប​របស់​អាមេរិក​​ដែល​បាន​កើត​នៅ​ ក្នុង​ឆ្នាំ​១៩២៦។ គាត់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ត្រួសត្រាយ​ឲ្យ​មាន​គំរូ​ ម៉ាក្រូ​សេដ្ឋកិច្ច (Macro-Economist Model) និង​ការ​ព្យាករណ៍​សេដ្ឋកិច្ច​​ជា​ជំនាញ​ពិសេស​របស់​គាត់​សម្រាប់​រដ្ឋាភិបាល ​សហព័ន្ធ​អាមេរិក។

​

៤) លោក Milton Friedman

ទើប​នឹង​ទទួល​មរណភាព​កាល​ពី​ឆ្នាំ​២០០៦ ក្នុង​អាយុ​ ​៩៦​ឆ្នាំ លោក Milton Friedman គឺ​ជា​អ្នកសេដ្ឋកិច្ច​វិទូ​ដ៏​ល្បី​មួយ​ទៀត​របស់​អាមេរិក​​ដែល​មាន​ បទពិសោធន៍​ផ្នែក​សេដ្ឋកិច្ច​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​​​​​ គាំទ្រ​​​ឲ្យ​មាន​លំហូរ​​ទីផ្សារ​សេរី ​(Free Market Flow) និង​​កំណត់​អំណាច​រដ្ឋាភិបាល​​កុំ​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ ក្រុមហ៊ុន​ឯកជន។

៣) លោក Karl Marx

ប្រិយមិត្ត​ពិត​ជា​ធ្លាប់​បាន​ឭ​ឈ្មោះ​សេដ្ឋកិច្ចវិទូ​ជនជាតិ​អាល្លឺម៉ង់​ រូប​នេះ ដែល​មាន​ឥទ្ធិពល​​បំផុត​នៅ​​ពាក់​កណ្ដាល​សតវត្ស​ទី​១៩។ ​ ​កើត​នៅ​ក្នុង​ឆ្នាំ​១៨១៨ និង​​​​ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៨៨៣ លោក Karl Max ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​បិតា​​សេដ្ឋកិច្ចវិទូ​សង្គម​និយម​ (Father of Socialist Economics) ដែល​បាន​ផ្ដល់​ទ្រឹស្ដី​សំខាន់ៗ​លើ​​គោលការណ៍​សេដ្ឋកិច្ច ពលកម្ម​ការងារ និង​ការ​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​របប​មូលធននិយម។​

២) លោក John M. Keynes

មាន​ដើមកំណើត​ជា​ជនជាតិ​អង់គ្លេស លោក John M. Keynes គឺ​ជា​​អ្នក​សេដ្ឋកិច្ចវិទូ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុង​សតវត្ស​ទី​១៩។ ​​កើត​នៅ​ក្នុង​ឆ្នាំ ១៨៨៣ ​និង​ស្លាប់​នៅ​​​ឆ្នាំ​១៩៤៦ Keynes គឺ​ជា​អ្នក​បង្កើត​ទ្រឹស្ដី​ និង​ការ​អនុវត្ត​ផែនការ​​ម៉ាក្រូ​សេដ្ឋកិច្ច​សម័យ​ទំនើប (Modern Macro-economics) និង​គោលនយោបាយ​សេដ្ឋកិច្ច​​របស់​រដ្ឋាភិបាល។

១) លោក Adam Smith

Adam Smith ​បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៧២៣ និង​​ស្លាប់​​​នៅ​ក្នុង​ឆ្នាំ​១៧៩០។ លោក​គឺ​ជា​​ទស្សនវិទូ​ និង​ជា​​បិតា​សេដ្ឋកិច្ច​​ (Father of Economics)ដ៏​មាន​ឥទ្ធិពល​​របស់​​​ប្រទេស​ស្កុតឡែន។ Adam Smith ឲ្យ​និយមន័យ​សំខាន់ៗ​លើ​ផល​ប្រយោជន៍​ និង​កម្មសិទ្ធិ​ឯកជន​ដែល​​បុគ្គល​គ្រប់រូប​ត្រូវ​ទទួល​​បាន​នៅ​ក្នុង​សង្គម​ របស់​ខ្លួន៕

ប្រែសម្រួល៖ K.vin
ប្រភព៖​ opposingviews

Wednesday, August 5, 2015

កំពូលតារា​ស្រី​ចិនស្អាតៗ១០នាក់ លេច​មុខ​លើ​​ទស្សនាវដ្តី Vogue ក្នុង​ឱកាស​ខួប​​១០ឆ្នាំ

ចិន៖ សម្រាប់លេខថ្មី នៃខួបគំរប់១០ឆ្នាំ ទស្សនាវដ្តីដ៏ល្បីល្បាញVogue បានបង្ហាញវត្តមាន កំពូលតារាចិន រូបស្រស់សោភា១០នាក់ និងបានដាក់ចំណងជើងថា "The Golden Era"។
តារារូបស្រស់១០នាក់ ដែលលេចមុខលើ Vogue ខយប១០ឆ្នាំ ក្នុងឈុតស និងពណ៌ទឹកមាសទាំងនេះ មានដូចជា តារាសម្តែង នាង Li Bingbing, Zhang Ziyi, Zhou Xun, Carina Lau, Fan Bingbing និង Tang Wei រីឯតារាចម្រៀងមាននាង Chris Lee អ្នកដឹកនាំសម្តែងមាន Vicki Zhao ថែមទាំងតារាម៉ូដែលនាង Du Juan និង Liu Wen ផងដែរ។
អ្នកថតរូបដ៏ចំណាន វ័យ៦០ឆ្នាំ Mario Testino បានថតរូបតារាទាំង១០រូបនេះ នៅក្រុងញូវយ៉ក ហើយនេះលើកទី១ហើយដែល តារារូបស្រស់ទាំងនេះ ថតជុំគ្នាសម្រាប់ទស្សនាវដ្តី។
Angelica Cheung និពន្ធនិយក នៃទស្សនាវដ្តី Vogue ចិនបាននិយាយថា« Vogue ជ្រើសតារាទាំង១០រូបនេះ ព្រោះពួកគេស្អាត ទាន់សម័យ និងជាតារាដែលកំពុង ជោគជ័យក្នុងអាជីពសិល្បៈ ស្ថិតនៅក្នុងវ័យតារហូលីវូដ ហើយពួកគេកំពុងទទួលចំណាប់អារម្មណ៍ខ្លាំងផងដែរ » ៕

ទស្សនារូបភាពជាមួយ LookingTODAY ទាំងអស់គ្នា!
1. Zhao Wei
2. Fan Bing Bing
3. Tang Wei
4. Zhang Zi Yi
5. Li Bing Bing
6. Zhou Xun
7 Liu Jia Ling (Carina Lau)

ពៅ លីដា បដិសេធចំណងស្នេហ៍ ជាមួយប្រុសស្អាត អ៊ុន សិទ្ធា

ភ្នំពេញ៖ ថ្មីៗនេះ មហាជនជាច្រើន មានការចាប់អារម្មណ៍ ពិសេសទៅលើទំនាក់ទំនង រវាង តារាប្រុសស្រីពីរដួង គឺតារាសម្តែង កញ្ញា ពៅ លីដា និងតារាសម្តែងបុរសសង្ហា លោក អ៊ុន សុធា ហាក់មានភាពជិតស្និទ្ធិល្អូកល្អើន ជាមួយគ្នាប្រៀបដូចជាគូស្នេហ៍ថ្មោងថ្មីនោះ។ តារាសម្តែងម្ចាស់សាម៉ីខ្លួននាង ពៅ លីដា បានប្រញាប់ប្រញាល ចេញមុខច្រាន ចោលព័ត៌មានស្នេហានោះ ភ្លាមៗថា នាងនិងតារាសម្តែង លោក អ៊ុន សិទ្ធា រាប់អានគ្នាត្រឹមតែមិត្តរួមអាជីព គ្មានអ្វីលើសនេះឡើយ ។

ជួបសម្ភាសន៍ តាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ តារាស្រីចម្រុះស្រួច កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា ព័ត៌មានដែលលេចឮចចាមអារ៉ាមថា នាងមានស្នេហា ជាមួយ លោក អ៊ុន សិទ្ធា គឺមិនមែនជាការពិតទេ ។ព័ត៌មាននេះចាប់ផ្តើម លេចជារូបរាង គឺបន្ទាប់ពួកគេចាប់ដៃគូគ្នា សម្តែងរឿង កាលពីពេលថ្មីៗនេះ តែប៉ុណ្ណោះ។
តារាស្រីសម្បុរ ស្រអែមស្រស់រូបនេះ បានប្រាប់ឲ្យដឹងថា « រឿងនេះ ជាការយល់ច្រឡំទេ ទំនាក់ទំនង រវាងពួកខ្ញុំទាំងពីរនាក់ គឺគ្មានអីលើសពីមិត្ត រួមការងារទេ ហើយម្យ៉ាងទៀត អ្នកសិល្បៈ បើបានរួមការងារ ជាមួយគ្នាហើយ គឺតែងតែមានភាព ជិតដិត រាប់អានគ្នា វាជារឿងធម្មតា គ្មានអ្វីចំឡែកទេ ។ ខ្ញុំសុំបញ្ជាក់ថា ខ្ញុំហើយនិងគាត់ (អ៊ុន សិទ្ធា) មិនមានស្នេហាក្រៅឆាក ជាមួយគ្នាទេ ដូចទស្សនិកជន យល់ច្រឡំទេ ខ្ញុំសង្ឃឹមថា ក្រោយពីបកស្រាយ ហើយទស្សនិកជន នឹងលែងយល់ច្រឡំ មកលើទំនាក់ទំនង ពួកខ្ញុំទៀតហើយ..»។
នៅក្នុងនោះ តារាស្រីដែលវិវត្តន៍ខ្លួន ក្លាយជាម្ចាស់ហាងកែសម្ផស្ស ទាំងវ័យក្មេង កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងទៀតថា នៅពេលនេះម៉ោងនេះ នាងមិនទាន់មានម្ចាស់បេះដូង មកជំពាក់ចិត្តទេ ដោយនាងចង់ទុកពេលពង្រឹងមុខជំនួញ ពង្រឹងការងារសិល្បៈ ឲ្យជោគជ័យខ្លាំងជាងនេះសិន ប្រហែលជា២-៣ ឆ្នាំទៀត បានចាប់ផ្តើមគិតពីរឿងស្នេហា សាងគ្រួសារ ដូចនារីដទៃ ៕