ជួបសម្ភាសន៍ តាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៥នេះ តារាស្រីចម្រុះស្រួច កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងថា ព័ត៌មានដែលលេចឮចចាមអារ៉ាមថា នាងមានស្នេហា ជាមួយ លោក អ៊ុន សិទ្ធា គឺមិនមែនជាការពិតទេ ។ព័ត៌មាននេះចាប់ផ្តើម លេចជារូបរាង គឺបន្ទាប់ពួកគេចាប់ដៃគូគ្នា សម្តែងរឿង កាលពីពេលថ្មីៗនេះ តែប៉ុណ្ណោះ។
តារាស្រីសម្បុរ ស្រអែមស្រស់រូបនេះ បានប្រាប់ឲ្យដឹងថា « រឿងនេះ
ជាការយល់ច្រឡំទេ ទំនាក់ទំនង រវាងពួកខ្ញុំទាំងពីរនាក់ គឺគ្មានអីលើសពីមិត្ត
រួមការងារទេ ហើយម្យ៉ាងទៀត អ្នកសិល្បៈ បើបានរួមការងារ ជាមួយគ្នាហើយ
គឺតែងតែមានភាព ជិតដិត រាប់អានគ្នា វាជារឿងធម្មតា គ្មានអ្វីចំឡែកទេ ។
ខ្ញុំសុំបញ្ជាក់ថា ខ្ញុំហើយនិងគាត់ (អ៊ុន សិទ្ធា) មិនមានស្នេហាក្រៅឆាក
ជាមួយគ្នាទេ ដូចទស្សនិកជន យល់ច្រឡំទេ ខ្ញុំសង្ឃឹមថា ក្រោយពីបកស្រាយ
ហើយទស្សនិកជន នឹងលែងយល់ច្រឡំ មកលើទំនាក់ទំនង ពួកខ្ញុំទៀតហើយ..»។
នៅក្នុងនោះ តារាស្រីដែលវិវត្តន៍ខ្លួន ក្លាយជាម្ចាស់ហាងកែសម្ផស្ស
ទាំងវ័យក្មេង កញ្ញា ពៅ លីដា បានប្រាប់ឲ្យដឹងទៀតថា នៅពេលនេះម៉ោងនេះ
នាងមិនទាន់មានម្ចាស់បេះដូង មកជំពាក់ចិត្តទេ ដោយនាងចង់ទុកពេលពង្រឹងមុខជំនួញ
ពង្រឹងការងារសិល្បៈ ឲ្យជោគជ័យខ្លាំងជាងនេះសិន ប្រហែលជា២-៣ ឆ្នាំទៀត
បានចាប់ផ្តើមគិតពីរឿងស្នេហា សាងគ្រួសារ ដូចនារីដទៃ ៕








0 comments:
Post a Comment