ចិន៖ សម្រាប់លេខថ្មី នៃខួបគំរប់១០ឆ្នាំ
ទស្សនាវដ្តីដ៏ល្បីល្បាញVogue បានបង្ហាញវត្តមាន កំពូលតារាចិន
រូបស្រស់សោភា១០នាក់ និងបានដាក់ចំណងជើងថា "The Golden Era"។
តារារូបស្រស់១០នាក់ ដែលលេចមុខលើ Vogue ខយប១០ឆ្នាំ ក្នុងឈុតស
និងពណ៌ទឹកមាសទាំងនេះ មានដូចជា តារាសម្តែង នាង Li Bingbing, Zhang Ziyi,
Zhou Xun, Carina Lau, Fan Bingbing និង Tang Wei រីឯតារាចម្រៀងមាននាង
Chris Lee អ្នកដឹកនាំសម្តែងមាន Vicki Zhao ថែមទាំងតារាម៉ូដែលនាង Du Juan
និង Liu Wen ផងដែរ។
អ្នកថតរូបដ៏ចំណាន វ័យ៦០ឆ្នាំ Mario Testino បានថតរូបតារាទាំង១០រូបនេះ
នៅក្រុងញូវយ៉ក ហើយនេះលើកទី១ហើយដែល តារារូបស្រស់ទាំងនេះ
ថតជុំគ្នាសម្រាប់ទស្សនាវដ្តី។
Angelica Cheung និពន្ធនិយក នៃទស្សនាវដ្តី Vogue ចិនបាននិយាយថា« Vogue
ជ្រើសតារាទាំង១០រូបនេះ ព្រោះពួកគេស្អាត ទាន់សម័យ និងជាតារាដែលកំពុង
ជោគជ័យក្នុងអាជីពសិល្បៈ ស្ថិតនៅក្នុងវ័យតារហូលីវូដ
ហើយពួកគេកំពុងទទួលចំណាប់អារម្មណ៍ខ្លាំងផងដែរ » ៕
ទស្សនារូបភាពជាមួយ LookingTODAY ទាំងអស់គ្នា!














0 comments:
Post a Comment